អន្ថនាថសូត្រ
ដល់សួគ៌ ព្រោះហេតុនោះ ទើបឈ្មោះថា សោវគ្គិកា ព្រោះឲ្យកើតក្នុង ស្ថានសួគ៌នោះ ។ ឈ្មោះថា សុខវិបកា ព្រោះមានសុខជាវិបាកក្នុងទី ដែលកើតហើយ ។ ឈ្មោះថា សគ្គសំវត្តនិកា ព្រោះធ្វើអារម្មណ៍ដែលល្អ គឺរបស់ពិសេស ១០ មានពណ៌សម្បុរទិព្វជាដើមឲ្យកើត អធិប្បាយថា រមែងតាំងទក្ខិណាដូច្នោះ ។ បទថា អរិយធម្មេ ឋិតោ គឺតាំងនៅក្នុងបញ្ចសីល បញ្ចធម៌ ។ បទថា បេច្ច សគ្គេ បមោទតិ សេចក្តីថា នរជននោះទៅបរលោក បដិសន្ធិ ហើយ រមែងត្រេកអរក្នុងស្ថានសួគ៌ ។ គ្រហស្ថ ទោះជាសោតាបន្ន និង សកទាគាមី ឬអនាគាមីក្តី បដិបទានេះ រមែងបានដូចគ្នាគ្រប់បុគ្គលនោះឯង ។ គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីដ៏សមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរ ។ ព្រះដ៏ មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី គិហិសុខ ( សុខរបស់គ្រហស្ថ ) នេះមាន ៤ យ៉ាង ដែលគ្រហស្ថអ្នកបរិភោគកាម អាស្រ័យនូវកាលតាម កាល នូវសម័យតាមសម័យ គប្បីបានសម្រេច ។ សេចក្តីសុខ ៤ ប្រការ ដូចម្តេចខ្លះ ។ គឺអត្ថិសុខ ( សុខព្រោះចេះតែមាន ) ១ ភោគសុខ ( សុខ ព្រោះចេះប្រើប្រាស់ ) ១ អនណសុខ ( សុខព្រោះមិនជំពាក់បំណុលគេ ) ១ អនវជ្ជសុខ ( សុខព្រោះមិនមានទោស ) ១ ។ ម្នាលគហបតី ចុះអត្ថិសុខ តើដូចម្តេច ។ ម្នាលគហបតី កុលបុត្តក្នុងលោកនេះ មានភោគៈដែលបាន មកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមកដោយ កម្លាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្តនោះរមែងបានសុខ រមែងបានសោមនស្សថា ភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោល គឺសេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកម្លាំងដៃ