និរយសូត្រ

ក្បាលទី 28 · ទំព័រ 52

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ៤ ប្រការដូចម្តេច ខ្លះ ។ គឺបុគ្គលអ្នកសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការនេះ រមែងធ្លាក់ប្រូងទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ការសម្លាប់សត្វ ១ ការកាន់យករបស់ដែលគេមិនបានឲ្យ ១ ការពោលមុសា ១ ការប្រព្រឹត្តិខុសក្នុងប្រពន្ធបុគ្គល ដទៃ ១ បណ្ឌិតទាំងឡាយ រមែងមិនសរសើរទេ ។