រូបសូត្រ
និរយសូត្រទី ៤ មានអត្ថងាយយល់គ្រប់បទហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួកដូចម្តេចខ្លះ ។ គឺបុគ្គលជ្រះថ្លាក្នុងរូប ឈ្មោះថា រូបប្បមាណ ១ ជ្រះថ្លាក្នុងសំឡេង ឈ្មោះថា ឃោសប្បមាណ ១ ជ្រះថ្លា ក្នុងវត្ថុសៅហ្មង ឈ្មោះថា លូខប្បមាណ ១ ជ្រះថ្លាក្នុងធម៌ ឈ្មោះថា ធម្មប្បមាណ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាន នៅក្នុងលោក ។ ជនទាំងឡាយណា រាប់អានដោយរូប និយមទៅតាមសំឡេង លុះក្នុងអំណាចនៃឆន្ទរាគ ជនទាំងនោះ ឈ្មោះថា មិនដឹង ( តាមពិត ) បុគ្គលពាល អ្នកមានធម៌ជាគ្រឿងរារាំងដោយ ជុំវិញ រមែងមិនដឹងនូវគុណខាងក្នុង ទាំងមិនឃើញសេចក្តី ប្រតិបត្តិខាងក្រៅ បុគ្គលពាលនោះ រមែងអណ្តែត ( ចិត្ត ) ទៅតាមសំឡេង ។ មួយទៀត បុគ្គលពាលមិនដឹងនូវគុណ ខាងក្នុង តែឃើញច្បាស់នូវសេចក្តីប្រតិបត្តិខាងក្រៅ បុគ្គល ពាលនោះ ឈ្មោះថា ជាអ្នកឃើញផលខាងក្រៅជាប្រក្រតី រមែងអណ្តែត ( ចិត្ត ) ទៅតាមសំឡេង ។ ឯជនដឹងច្បាស់ នូវគុណខាងក្នុង ទាំងឃើញច្បាស់នូវសេចក្តីប្រតិបត្តិជាខាងក្រៅ ជននោះ ឈ្មោះថា ជាអ្នកឃើញធម៌ ជាគ្រឿងប្រាសចាក នីវរណៈជាប្រក្រតី រមែងមិនអណ្តែត ( ចិត្ត ) ទៅតាម សំឡេងឡើយ ។