អដ្ឋកថាសរាគសូត្រ
ក្បាលទី 28 · ទំព័រ 57
គប្បីជ្រាបវិនិច្ឆ័យក្នុងសរាគសូត្រទី ៦ ដូចតទៅនេះ បទថា មោហជំ វាបិ អវិទ្ទសុ សេចក្តីថា បុគ្គលល្ងង់ខ្លៅ គឺមិនមែនបណ្ឌិត ធ្វើអកុសលកម្មដែលកើតព្រោះមោហៈក៏មាន ។ បទថា សវិឃាតំ គឺប្រព្រឹត្ត ទៅដោយទុក្ខ ។ បទថា ទុក្ខុទ្រយំ គឺបន្ថែមនូវទុក្ខឲ្យតទៅ ។ បទថា អចក្ខុកា គឺវៀរចាកបញ្ញាចក្ខុ ។ បទថា យថា ធម្មា តថា សន្តា សេចក្តី ថា ធម៌ មានរាគៈជាដើម តាំងនៅយ៉ាងណាមួយ ។ បុគ្គលល្ងង់ខ្លៅទាំងនោះ