ទេវទត្តសូត្រ

ក្បាលទី 28 · ទំព័រ 62

សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ កាលទេវទត្តភិក្ខុចេញទៅមិនយូរបុន្មាន ។ ក្នុងទីនោះ ព្រះ ដ៏មានព្រះភាគ ប្រារព្ធទេវទត្តភិក្ខុ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំង- ឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ ខ្លួន ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងដល់ ទេវទត្តដើម្បីសេចក្តីវិនាស ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមចេកតែ បញ្ចេញផ្លែមកដើម្បីសម្លាប់ដើម តែបញ្ចេញផ្លែមកដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងដល់ ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងដល់ ទេវទត្ត ដើម្បីសេចក្តីវិនាសក៏ដូចគ្នាដែរ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើម បឫស្សីបញ្ចេញផ្លែមក ដើម្បីសម្លាប់ដើម បញ្ចេញផ្លែមក ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើង ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើង ដល់ទេវទត្តដើម្បីសេចក្តីវិនាសក៏ដូចគ្នាដែរ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើម បបុសបញ្ចេញផ្លែមក ដើម្បីសម្លាប់ដើម បញ្ចេញផ្លែមក ដើម្បីសេចក្តី វិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាសក៏ដូចគ្នាដែរ ។