អដ្ឋកថាទេវទត្តសូត្រ

ក្បាលទី 28 · ទំព័រ 64

គប្បីជ្រាបវិនិច្ឆ័យក្នុងទេវទត្តសូត្រទី ៨ ដូចតទៅនេះ បទថា អចិរប្បក្កន្តេ ទេវទត្តេ សេចក្តីថា កាលទេវទត្តធ្វើសង្ឃភេទ ហើយ ចៀសចេញទៅមិនយូរ ។ បទថា បរាភវាយ បានដល់ ដើម្បីអន្តរាយ ដើម្បីសេចក្តីវិនាស ។ បទថា អស្សតរី សេចក្តីថា សេះអស្សតរកើតក្នុង ពោះរបស់មេលា ។ បទថា អត្តវធាយ គព្ភំ គណ្ហាតិ សេចក្តីថា មនុស្ស ទាំងឡាយផ្សំផ្គុំមេលានោះ និងបាសេះ សូម្បីសេះអស្សតរនោះតាំងគភ៌ ហើយ កាលដល់ពេលកើតកូន ក៏កើតមិនបាន យកជើងទាំង ២ កកាយ ផែនដី កាលបើដូច្នោះ ទើបគេចងជើងទាំង ៤ របស់មេលាត្រង់បង្គោល ទាំង ៤ វះពោះយកកូនចេញ ទើបមេលានោះស្លាប់ក្នុងទីនោះឯង ដោយហេតុ នោះ ទើបត្រាស់ដល់មេរបស់សេះអស្សតរនោះ ។