អដ្ឋកថាបធានសូត្រ
ក្បាលទី 28 · ទំព័រ 67
គប្បីជ្រាបវិនិច្ឆ័យក្នុងបធានសូត្រទី ៩ ដូចតទៅនេះ សេចក្តី ព្យាយាមដើម្បីរវាំងនូវកិលេស គឺដើម្បីបិទផ្លូវចូលរបស់កិលេស ឈ្មោះថា សំវរប្បធាន ព្យាយាមដើម្បីលះ ឈ្មោះថា បហានប្បធាន ព្យាយាមដើម្បី ចម្រើនកុសលធម៌ ឈ្មោះថា ភាវនាបធាន ព្យាយាមដើម្បីរក្សាកុសលធម៌ ទាំងនោះ ឈ្មោះថា អនុរក្ខនាបធាន ។