អដ្ឋកថាធម្មិកសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងធម្មិកសូត្រទី ១០ ដូចតទៅនេះ បទថា អធម្មិកា ហោន្តិ សេចក្តីថា ព្រះរាជាទាំងឡាយប្រព្រឹត្តមិនប្រកបដោយធម៌ ដោយមិនរក្សាសួយ ១០ ចំណែក និងមិនដាក់ទោសតាមសមគួរដល់ កំហុស ដែលបុរាណរាជាទ្រទ្រង់ហើយ រក្សាសួយច្រើនជាងកំណត់ និងដាក់ ទោសលើសកំណត់ ។ បទថា រាជយុត្តា បានដល់ ខ្ញុំរាជការដែលធ្វើការក្នុងជនបទរបស់ ព្រះរាជា ។ បទថា ព្រាហ្មណគហបតិកា បានដល់ ព្រាហ្មណ៍ និង គហបតីទាំងឡាយដែលនៅខាងក្នុងក្រុង ។ បទថា នេគមជានបទា បានដល់ អ្នកនិគម និងអ្នកជនបទ ។ បទថា វិសមំ សេចក្តីថា ខ្យល់ក៏ប្រែប្រួលទៅ មិនត្រូវតាមរដូវ ។ បទថា វិសមា សេចក្តីថា ខ្យល់ផាត់មិនស្មើ បក់ខ្លាំង ពេកខ្លះ បក់តិចពេកខ្លះ ។ បទថា អបញ្ជសា បានដល់ ខ្យល់ក្រៅផ្លូវ បក់ ចេញខាងក្រៅផ្លូវ ។ បទថា ទេវតា បរិកុបិតា ភវន្តិ សេចក្តីថា ព្រោះថា កាលខ្យល់ក្រៅគន្លងបក់មិនស្មើ ដើមឈើទាំងឡាយក៏បាក់ វិមានក៏បែក ខ្ចាត់ខ្ចាយ ព្រោះដូច្នោះ ពួកទេវតាក៏ខឹងសម្បា ។ ទើបទេវតាទាំងនោះ មិន ព្រមឲ្យភ្លៀងធ្លាក់តាមរដូវកាល ដោយហេតុនោះ ទើបត្រាស់ថា ភ្លៀងក៏មិន ធ្លាក់តាមរដូវកាល ។ បទថា វិសមបកីនិ សស្សានិ ភវន្តិ សេចក្តីថា សម្ទូងទាំងឡាយ ក៏ទុំមិនស្មើ យ៉ាងនេះ គឺក្នុងទីខ្លះផ្តើម ក្នុងទីខ្លះដាក់ទឹកដោះ ក្នុងទីខ្លះទុំ ដូច្នេះ ។ បទថា សមំ នក្ខត្តានិ តារករូបនិ បរិត្តន្តិ សេចក្តីថា ផ្កាយនក្ខត្តបឫក្សទាំងឡាយ រមែងវិលស្មើ ដូចថ្ងៃពេញបូណ៌នោះ បាននក្ខត្តឫក្សនោះៗ