បធានសូត្រ
ក្បាលទី 28 · ទំព័រ 73
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថា ជាអ្នកប្រតិបត្តិចំពោះអបណ្ណកប្បដិបទា គឺប្រតិបត្តិមិនខុសផង ភិក្ខុ នោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុដើម្បីអស់ទៅនៃអាសវៈទាំងឡាយផង ។ ធម៌ ៤ ប្រការដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះជា អ្នកមានសីល ១ ជាអ្នកចេះដឹងច្រើន ១ ជាអ្នកមានព្យាយាមប្រារព្ធ ១ ជា អ្នកមានប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ នេះ ឈ្មោះថា ប្រតិបត្តិអបណ្ណកប្បដិបទាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នក ប្រារព្ធហេតុដើម្បីអស់ទៅនៃអាសវៈទាំងឡាយផង ។