ទិដ្ឋិសូត្រ និងអដ្ឋកថា

ក្បាលទី 28 · ទំព័រ 74

គប្បីជ្រាបវិនិច្ឆ័យក្នុងបធានសូត្រទី ១ នៃអបណ្ណកវគ្គទី ៣ ដូចតទៅនេះ បទថា អបណ្ណកប្បដិបទំ គឺបដិបទាមិនខុស ។ បទថា យោនិ ចស្ស អារទ្ធា ហោតិ សេចក្តីថា ហេតុនៃការអស់អាសវៈនៃភិក្ខុនោះ ឈ្មោះថា បរិបូណ៌ហើយ ។ បទថា អាសវានំ ខយាយ បានដល់ ដើម្បី អរហត្ត ។