អដ្ឋកថា ទិដ្ឋិសូត្រ
ក្បាលទី 28 · ទំព័រ 74
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការឈ្មោះ ថា ប្រតិបត្តិនូវអបណ្ណកប្បដិបទាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយផង ។ ធម៌ ៤ ប្រការដូចម្តេចខ្លះ ។ គឺ សេចក្តីត្រិះរិះក្នុងការចេញចាកកាម ១ សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ ១ សេចក្តីត្រិះរិះក្នុងការមិនបៀតបៀន ១ សេចក្តីឃើញត្រូវ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការនេះ ឈ្មោះថា ជាអ្នកប្រតិបត្តិ នូវអបណ្ណកប្បដិបទាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុដើម្បីអស់ ទៅនៃអាសវៈទាំងឡាយផង ។ ៥ ទិដ្ឋិសូត្រទី ២ មានអត្ថងាយយល់ហើយ ។