សប្បុរិសសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ អ្នក ប្រាជគប្បីដឹងថាជាអសប្បុរស ។ ធម៌ ៤ ប្រការដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ រឿងណាជាទោសរបស់បុគ្គលដទៃ អសប្បុរសក្នុងលោកនេះ ទុកជាគេមិនសួរ ក៏ប្រាប់រឿងនោះឲ្យប្រាកដឡើង ។ នឹងបាច់ពោលទៅថ្វីដល់ រឿងដែលគេសួរ ។ តែថាអសប្បុរសដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោសរបស់បុគ្គលដទៃ ដោយពិស្តារពេញទី មិនចេះអស់មិនចេះ ហើយទេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជា អសប្បុរស ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណាជាគុណរបស់ បុគ្គលដទៃ អសប្បុរសទុកជាមានគេសាកសួរ ក៏មិនប្រាប់រឿងនោះឲ្យប្រាកដ ឡើង ។ នឹងបាច់ពោលទៅថ្វីដល់រឿងដែលគេមិនសួរ ។ តែថា អសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណរបស់បុគ្គលដទៃ ដោយ សេចក្តីមិនពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ឆាប់ហើយទេ ។ ម្នាលភិក្ខុ ទាំងឡាយ អ្នកប្រាជគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាអសប្បុរស ។ ម្នាល ភិក្ខុទាំងឡាយ មួយទៀត រឿងណាជាទោសរបស់ខ្លួន អសប្បុរសទុកជា មានគេសួរ ក៏មិនប្រាប់រឿងនោះឲ្យប្រាកដឡើង ។ នឹងបាច់ពោលទៅថ្វីដល់ រឿងដែលគេមិនសួរ ។ តែថាអស្បុរសដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោសរបស់ខ្លួនមិនដោយសេចក្តីពិស្តារ មិនពេញលេញ ឲ្យឆាប់ អស់ឲ្យឆាប់ហើយទេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាអសប្បុរស ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណាជាគុណ របស់ខ្លួន អសប្បុរសទុកជាមិនមានគេសួររឿងនោះ ក៏ប្រាប់រឿងនោះឲ្យ ប្រាកដឡើង ។