អដ្ឋកថាសប្បុរិសសូត្រ

ក្បាលទី 28 · ទំព័រ 79

គប្បីជ្រាបវិនិច្ឆ័យក្នុងសប្បុរិសសូត្រទី ៣ ដូចតទៅនេះ បទថា អវណ្ណោ បានដល់ មិនមែនគុណ ។ បទថា បតុករោតិ បានដល់ ប្រាប់ធ្វើឲ្យប្រាកដ ។ បទថា បញ្ញាភិនីតោ បានដល់ ត្រូវនាំមកសាកសួរ ។ បទថា អហាបេត្វា អលម្ពេត្វា បានដល់ ធ្វើមិនឲ្យស្រកចុះ ធ្វើមិនឲ្យ តិចចុះនោះឯង ។ ម្យ៉ាងទៀត ក្នុងសេចក្តីនេះ អសប្បុរសរមែងបិទបាំងនូវ ការវិនាសរបស់ខ្លួន ។ ព្រោះជាអ្នកប្រាថ្នាលាមក សប្បុរសរមែងបិទបាំង កិត្តិគុណរបស់ខ្លួន ព្រោះជាអ្នកខ្មាស ។ ព្រោះហេតុដែលអសប្បុរសដាច់នូវ ហិរិឱត្តប្បៈ នៅរួមគ្នាក៏មើលងាយ ឯសប្បុរសប្រកបដោយហិរិឱត្តប្បៈ នៅ រួមគ្នាក៏មិនមើលងាយ ដូច្នោះ ឥឡូវនេះ ដើម្បីទ្រង់សម្តែងសាធក ភាពជា សប្បុរស ប្រៀបដូចកូនប្រសាថ្មី ទើបត្រាស់ថា សេយ្យថាបិ ភិក្ខវេ វធុកា ជាដើម ។ ក្នុងបទទាំងនោះ បទថា វធុកា បានដល់ កូនប្រសាស្រី ។ បទថា តិព្វំ គឺច្រើន ។ បទដ៏សេសក្នុងសូត្រនេះ មានអត្ថងាយយល់ហើយ ។