បឋមអគ្គសូត្រ

ក្បាលទី 28 · ទំព័រ 80

ម្នាលភិក្ខុទាំងឡាយ ការប្រសើរនេះមាន ៤ ប្រការ ។ ការ ប្រសើរមាន ៤ ប្រការ ដូចម្តេចខ្លះ ។ គឺសីលប្រសើរ ១ សមាធិប្រសើរ ១ បញ្ញាប្រសើរ ១ វិមុត្តិប្រសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ ការប្រសើរ មាន ៤ ប្រការនេះឯង ។