អដ្ឋកថាទុតិយអគ្គសូត្រ

ក្បាលទី 28 · ទំព័រ 82

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអគ្គសូត្រទី ៥ ដូចតទៅនេះ បទថា រូបគ្គំ សេចក្តីថា បុគ្គលពិចារណាឃើញរូបណាហើយ រមែងសម្រេច អរហត្ត រូបនេះ ឈ្មោះថា រូបដ៏ប្រសើរ សូម្បីក្នុងបទដ៏សេស ក៏ន័យនេះ ឯង ។ ឯក្នុងបទថា ភវគ្គំ នេះ បុគ្គលតាំងនៅក្នុងអត្តភាពណា រមែង សម្រេចអរហត្តក្នុងអត្តភាពនោះ ឈ្មោះថា ភពដ៏ប្រសើរ ដូច្នេះ ។