អចិន្តេយ្យសូត្រ

ក្បាលទី 28 · ទំព័រ 86

ម្នាលភិក្ខុទាំងឡាយ អច្រិៃន្តយ៍ ( ហេតុដែលមិនគួរគិត ) នេះមាន ៤ ប្រការ ដែលបុគ្គលមិនគួរគិតទេ តែអ្នកណាគិត អ្នកនោះគប្បី បាននូវចំណែកនៃសេចក្តីឆ្កួត និងសេចក្តីលំបាក ។ អច្រិៃន្តយ៍ ៤ ប្រការ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវិស័យរបស់ព្រះពុទ្ធទាំងឡាយ ជា អច្រិៃន្តយ៍ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះគប្បីបាននូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ១ ម្នាលភិក្ខុទាំងឡាយ ឈានវិស័យ របស់បុគ្គលអ្នកបានឈាន ជាអច្រិៃន្តយ៍ ដែលបុគ្គលមិនគួរគិត តែអ្នកណា គិត អ្នកនោះបាននូវចំណែកនៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ១ ម្នាល ភិក្ខុទាំងឡាយ វិបាករបស់កម្ម ជាអច្រិៃន្តយ៍ ដែលបុគ្គលមិនគួរគិត តែអ្នកណា គិត អ្នកនោះគប្បីបាននូវចំណែកនៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ១ ម្នាលភិក្ខុទាំងឡាយ លោកចិន្តា ( ការគិតអំពីលោក ) ជាអច្រិៃន្តយ៍ ដែល បុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះគប្បីបាននូវចំណែកនៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ១ ។ ម្នាលភិក្ខុទាំងឡាយ អច្រិៃន្តិយ៍ មាន ៤ ប្រការបុណ្ណេះ ដែលមិនគួរគិត តែអ្នកណាគិត អ្នកនោះគប្បីបាននូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេៗ ។ ៥