ទក្ខិណាសូត្រ

ក្បាលទី 28 · ទំព័រ 88

ម្នាលភិក្ខុទាំងឡាយ ទក្ខិណាវិសុទ្ធិ ( សេចក្តីបរិសុទ្ធនៃ ទក្ខិណាទាន ) នេះមាន ៤ ប្រការ ។ ទក្ខិណាវិសុទ្ធិ ៤ ប្រការដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហក ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីបដិគ្គាហក មិនបរិសុទ្ធ អំពីទាយកក៏មាន ១ ទក្ខិណាមិនបរិសុទ្ធអំពីទាយក ទាំងមិនបរិសុទ្ធអំពី បដិគ្គាហកក៏មាន ១ ម្នាលភិក្ខុទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីទាយកផង បរិសុទ្ធអំពីបដិគ្គាហកផងក៏មាន ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា បរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ មានសីល មានកល្យាណធម៌ តែបដិគ្គាហកជាអ្នក ទ្រុស្តសីល មានបាបធម៌ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា ទក្ខិណាបរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហក ។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណាបរិសុទ្ធអំពីបដិគ្គាហក មិនបរិសុទ្ធអំពីទាយក តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ ជាអ្នកទ្រុស្តសីល មានបាបធម៌ តែ បដិគ្គាហកជាអ្នកមានសីល មានកល្យាណធម៌ ម្នាលភិក្ខុទាំងឡាយ យ៉ាង នេះ ឈ្មោះថា ទក្ខិណាបរិសុទ្ធអំពីបដិគ្គាហក មិនបរិសុទ្ធអំពីទាយក ។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណាមិនបរិសុទ្ធអំពីទាយក ទាំងមិនបរិសុទ្ធអំពី បដិគ្គាហក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ ជា អ្នកទ្រុស្តសីល មានបាបធម៌ ទាំងបដិគ្គាហកក៏ជាអ្នកទ្រុស្តសីល មានបាបធម៌ ដែរ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា ទក្ខិណាមិនបរិសុទ្ធអំពី ទាយក ទាំងមិនបរិសុទ្ធអំពីបដិគ្គាហក ។