វណិជសូត្រ

ក្បាលទី 28 · ទំព័រ 91

គ្រានោះ ព្រះសារីបុត្រដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏ សមគួរ ។ លុះព្រះសារីបុត្រដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើនហេតុ ដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ មានតែខាតទុនជាប្រក្រតី បពិត្រ ព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យជំនួញបែប នោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ មិនបាន ចំណេញដូចបំណង បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួន ប្រកបទៅហើយ មានចំណេញដូចបំណង បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុ ដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុង លោកនេះ ដែលខ្លួនប្រកបទៅហើយ បានចំណេញលើសបំណង ។ ម្នាល សារីបុត្រ បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬព្រាហ្មណ៍ ហើយបវារណាថា បពិត្រលោកដ៏ចម្រើន លោកចូរប្រាប់ ( សូម ) ដោយ បច្ច័យចុះ បុគ្គលនោះបវារណាដោយបច្ច័យណាមែន តែមិនឲ្យបច្ច័យនោះទេ បុគ្គលនោះ បើច្យុតអំពីលោកនោះទៅ មកកើតក្នុងលោកនេះ បុគ្គលនោះ ប្រកបការជំនួញណា ជំនួញរបស់បុគ្គលនោះ រមែងខាតទុនទៅជាប្រក្រតី ។ ម្នាលសារីបុត្រ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬព្រាហ្មណ៍ ហើយបវារណាថា បពិត្រលោកដ៏ចម្រើន លោកចូរប្រាប់ដោយ បច្ច័យចុះ បុគ្គលនោះបវារណាដោយបច្ច័យណាមែន តែឲ្យបច្ច័យនោះមិន តាមបំណងទេ បុគ្គលនោះ បើច្យុតអំពីលោកនោ