កមោជសូត្រ

ក្បាលទី 28 · ទំព័រ 95

ជាងនោះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរ ហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យមាតុគ្រាមមិនបាន អង្គុយក្នុងសភា មិនបានប្រកបការងារ ( ធំៗ ) មិនសម្រេចនូវភោគសម្បត្តិ ដែលកើតអំពីការងារបាន ។ ម្នាលអានន្ទ មាតុគ្រាមហៃក្រោធ ម្នាលអានន្ទ មាតុគ្រាមហៃបឫស្យា ម្នាលអានន្ទ មាតុគ្រាមហៃកំណាញ់ ម្នាលអានន្ទ មាតុគ្រាមអប្បប្រាជា ។ ម្នាលអានន្ទ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យ មាតុគ្រាមមិនបានចូលទៅអង្គុយក្នុងសភា មិនបានប្រកបការងារ ( ធំៗ ) មិនសម្រេចនូវភោគសម្បត្តិ ដែលកើតអំពីការងារបាន ។ អបណ្ណកវគ្គទី ៣ ចប់ ឧទ្ទាននៃអបណ្ណកវគ្គនោះ គឺ ពោលអំពីអបណ្ណកប្បដិបទា មានសេចក្តីព្យាយាមជាដើម ១ អំពីអបណ្ណកប្បដិបទា មានសម្មាទិដ្ឋិជាដើម ១ អំពីអសប្បុរស ១ អំពីសប្បុរស ១ អំពីភិក្ខុមានហិរិឱតប្បៈ មាន សេចក្តីប្រៀបដូចស្ត្រីមានគូស្រករ ១ អំពីការប្រសើរមាន ពីរលើក ១ អំពីព្រះដ៏មានព្រះភាគ គង់ទៀបក្រុងកុសិនារា ១ អំពីអច្រិៃន្តយ៍ ១ អំពីទក្ខិណាវិសុទ្ធិ ១ អំពីជំនួញ ១ អំពីមាតុគ្រាមមិនសម្រេចនូវភោគសម្បត្តិ ដែលកើតអំពី ការងារជាដើម ១ ទើបហៅថា អបណ្ណកវគ្គ ។