អដ្ឋកថា មចលវគ្គ បាណាតិបាតសូត្រ
ក្បាលទី 28 · ទំព័រ 98
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែង ធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកសម្លាប់សត្វមានជីវិត ១ កាន់យកទ្រព្យដែលគេ មិនបានឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ និយាយពាក្យកុហក ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងធ្លាក់ប្រូងទៅក្នុង នរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ ធម៌ ៤ យ៉ាង តែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់ ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងទៅកើតក្នុង ស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់ ។