អដ្ឋកថា មុសាសូត្រ

ក្បាលទី 28 · ទំព័រ 99

បាណាតិបាតសូត្រទី ១ នៃមចលវគ្គទី ៤ មានអត្ថ ងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែង ធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកនិយាយពាក្យកុហក ១ និយាយពាក្យញុះញង់ ១ និយាយពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ៤ យ៉ាងនេះ តែងធ្លាក់ប្រូងទៅក្នុងនរក ដូចជា គេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់ ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកវៀរចាកមុសាវាទ ១ វៀរចាកបិសុណវាចា