តមសូត្រ
សទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់ ។ ៥ កោធសូត្រទី ៤ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលងងឹត មានងងឹតទៅ ខាងមុខទៀត ១ បុគ្គលងងឹត មានពន្លឺទៅខាងមុខ ១ បុគ្គលភ្លឺ មានងងឹតទៅ ខាងមុខវិញ ១ បុគ្គលភ្លឺ មានពន្លឺទៅខាងមុខទៀត ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលងងឹត មានងងឹតទៅខាងមុខទៀត តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុង លោកនេះ កើតក្នុងត្រកូលថោកទាប គឺត្រកូលចណ្ឌាល ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកនេសាទ ត្រកូលអ្នកធ្វើរថ ត្រកូលអ្នក ចោលសំរាម ឬត្រកូលកម្សត់ ដែលមានបាយ ទឹក និងភោជនតិច ប្រព្រឹត្ត ចិញ្ចឹមជីវិតបានដោយលំបាក ដែលជាត្រកូលរកអាហារសម្រាប់បរិភោគ និង សំពត់សម្រាប់បិទបាំងបានដោយត្រដាបត្រដួស ។ បុគ្គលនោះ ជាអ្នកមាន សម្បុរអាក្រក់ មានរូបឆោមអាក្រក់ ជាមនុស្សតឿ មានអាពាធច្រើន ខ្វាក់ ក្ងែង ខ្ចក ខ្វិន ជាអ្នកមិនសូវបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿង ក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ផ្ទះសម្នាក់ និងគ្រឿងប្រទីប ។ បុគ្គល នោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយ វាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែង ទៅកើតក្នុង អបាយ ទុគ្គតិ វិនិបាត នរក ។