អដ្ឋកថាតមសូត្រ

ក្បាលទី 28 · ទំព័រ 107

គប្បីជ្រាបវិនិច្ឆ័យក្នុងតមសូត្រទី ៥ ដូចតទៅនេះ បុគ្គល ប្រកបដោយការងងឹត មានពាក្យជាដើមថា នីចកុលេ បច្ចាជាតោ ប្រែថា កើតក្នុងត្រកូលទាបដូច្នេះ ឈ្មោះថា តម គឺមកងងឹត ។ បុគ្គល ឈ្មោះថា ងងឹតទៅខាងមុខ ព្រោះចូលដល់ការងងឹត គឺនរកទៀត ដោយកាយទុច្ចរិត ជាដើម ដោយបទទាំង ២ ដូចពោល ឈ្មោះថា ត្រាស់ដល់ការងងឹត នៃ ខន្ធបុណ្ណោះ ។ បុគ្គល ឈ្មោះថា មកភ្លឺ ព្រោះប្រកបដោយពន្លឺ មានពាក្យ ជាដើមថា អឌ្ឍកុលេ បច្ចាជាតោ គឺជាអ្នកកើតក្នុងត្រកូលស្តុកស្តម្ភ ។ អធិប្បាយថា ជាអ្នកភ្លឺ ដូច្នេះ ។ បុគ្គល ឈ្មោះថា មានពន្លឺទៅខាងមុខ ព្រោះចូលដល់នូវការភ្លឺ ដោយការចូលដល់ស្ថានសួគ៌ទៀត ដោយកាយ សុចរិតជាដើម ។ គប្បីជ្រាប ២ បទក្រៅអំពីនេះ ដោយន័យនេះ ។ បទថា វេណកុលេ បានដល់ ក្នុងត្រកូលជាងផែង ។ បទថា នេសាទកុលេ បានដល់ ក្នុងត្រកូលព្រានម្រឹគជាដើម ។ បទថា រថការកុលេ បាន ដល់ ក្នុងត្រកូលជាងស្បែក ។ បទថា បុក្កុសកុលេ បានដល់ ក្នុងត្រកូល អ្នកស៊ីឈ្នួលចាក់សំរាម ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងត្រកូលវិបត្តិ ដោយហេតុប្រមាណបុណ្ណេះហើយ ព្រោះហេតុដែលបុគ្គលពួកខ្លះដល់នូវការកើត ក្នុងត្រកូលអ្នកស៊ីឈ្នួលចាក់សំរាម ក៏ស្តុកស្តម្ភ មានទ្រព្យច្រើនបាន តែបុគ្គលនេះ មិនមែនដូច្នោះឡើយ ដូច្នេះ ឥឡូវនេះ ដើម្បីទ្រង់សម្តែងភោគ- វិបត្តិរបស់បុគ្គលនោះ ទើបត្រាស់ថា ទលិទ្ទេ ជាដើម ។ ក្នុងបទទាំងនោះ បទថា ទលិទ្ទេ បានដល់ ប្រកបដោយភាពក្រីក្រ មានបាយទឹក និងរបស់ បរិភោគតិច ។ បទថា កសិរវុត្តិកេ បានដល់ ជាអ្នកនៅដោយសេចក្តីទុក្ខ ។ អធិប្បាយថា ឲ្យចូលដល់ត្រកូលដែលមនុស្សទាំងឡាយ ឲ្យគេត្រេកអរ ដោយសេចក្តីព្យាយាម ។