ឱណតសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលទាបកាន់តែទាបទៅ ១ បុគ្គលទាប ត្រឡប់ទៅជាខ្ពស់វិញ ១ បុគ្គលខ្ពស់ ត្រឡប់មកជាទាបវិញ ១ បុគ្គលខ្ពស់ កាន់តែខ្ពស់ឡើង ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទាប កាន់តែ ទាបទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាល ។ បេ ។ បុគ្គលនោះ តែងប្រព្រឹត្ត ទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះ បុគ្គលនោះប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាប កាន់តែទាបទៅ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទាប ត្រឡប់ទៅជាខ្ពស់វិញ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុង ត្រកូលទាប គឺត្រកូលចណ្ឌាល ។ បេ ។ បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះប្រព្រឹត្ត សុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាបត្រឡប់ជាខ្ពស់វិញ យ៉ាងនេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ពស់ត្រឡប់មកជាទាបវិញ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺ ត្រកូលខត្តិយមហាសាល ។ បេ ។ ប៉ុន្តែបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទ