អដ្ឋកថាឱណតសូត្រ
ក្បាលទី 28 · ទំព័រ 112
គប្បីជ្រាបវិនិច្ឆ័យក្នុងឱណតសូត្រទី ៦ ដូចតទៅនេះ បទថា ឱណតោណតោ សេចក្តីថា បុគ្គលមកទាបក្នុងបច្ចុប្បន្ន និងទាបទៅក្នុង អនាគត ។ បទថា ឱណតុណ្ណតោ សេចក្តីថា បុគ្គលមកទាបក្នុងបច្ចុប្បន្ន ទៅខ្ពស់ក្នុងអនាគត ។ បទថា ឧណ្ណតោណតោ សេចក្តីថា បុគ្គលមកខ្ពស់ ក្នុងបច្ចុប្បន្ន និងទៅទាបក្នុងអនាគត ។ បទថា ឧណ្ណតុណ្ណតោ សេចក្តីថា បុគ្គលមកខ្ពស់ក្នុងបច្ចុប្បន្ន និងទៅខ្ពស់ក្នុងអនាគត ។ សេចក្តីពិស្តារនៃអត្ថទាំង នោះ គប្បីជ្រាបដោយន័យដែលបានពោលមកហើយ ។