បុត្តសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេច ។ គឺសមណៈមិនរំភើប ១ សមណៈ ឈូកស ១ សមណៈឈូកក្រហម ១ សមណៈចម្រើនដោយសុខក្នុងពួកស មណៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈមិនរំភើប តើដូច ម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសេក្ខៈ អ្នកប្រតិបត្តិ ប្រាថ្នានូវធម៌ ជាគ្រឿងក្សេមចាកយោគៈដ៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចព្រះរាជបុត្រច្បងរបស់ខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជា ព្រះរាជកុមារគួរនឹងអភិសេក តែមិនទាន់អភិសេកនៅឡើយ តែងដល់នូវ សេចក្តីមិនរំភើប ( ចំពោះការអភិសេក ) យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខៈអ្នកប្រតិបត្តិប្រាថ្នានូវធម៌ ជាគ្រឿងក្សេមចាកយោគៈ ដ៏ប្រសើរ ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈមិន រំភើប យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈព្រោះ អស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន តែមិនទាន់ ពាល់ត្រូវនូវវិមោក្ខ ៨ ដោយនាមកាយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជា សមណៈឈូកស យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា សមណៈឈូកក្រហម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន មានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុង បច្ចុប្បន្ន ទាំងបានពាល់ត្រូវនូវវិមោក្ខ ៨ ដោយនាមកាយទៀតផង ។