អដ្ឋកថាសំយោជនសូត្រ

ក្បាលទី 28 · ទំព័រ 121

គប្បីជ្រាបវិនិច្ឆ័យក្នុងសំយោជនសូត្រទី ៨ ដូចតទៅនេះ ព្រះសោតាបន្ន ហៅថា សមណៈមិនញាប់ញ័រ ព្រោះបាននូវសទ្ធា តាំងមាំ ហើយក្នុងព្រះសាសនា ។ ព្រះសកទាគាមី ហៅថា សមណៈដូចឈូកស ប្រៀបដូចឈូកសកើតក្នុងស្រះ មានស្រទាប់មិនច្រើន ព្រោះលោកជាបុគ្គល មានគុណមិនច្រើន ។ ព្រះអនាគាមី ហៅថា សមណៈឈូកក្រហម ប្រៀប ដូចឈូកក្រហម មានស្រទាប់ ១០០ កើតក្នុងស្រះ ព្រោះលោកមានគុណ ច្រើនជាងនោះ ។ ព្រះខីណាស្រពដល់នូវការទន់ភ្លន់ ហៅថា សមណៈ សុខុមាល ព្រោះកិលេសដែលធ្វើនូវការរឹងត្អឹង លោកដកបានហើយ ដោយ ប្រការទាំងពួង ។