អដ្ឋកថាទិដ្ឋិសូត្រ

ក្បាលទី 28 · ទំព័រ 124

គប្បីជ្រាបវិនិច្ឆ័យក្នុងទិដ្ឋិសូត្រទី ៩ ដូចតទៅនេះ ដោយបទ ជាដើមថា សម្មាទិដ្ឋិកោ ទ្រង់សំដៅដល់ព្រះសេក្ខៈ ៧ ពួក ដូចក្នុងសូត្រ ដំបូង ដោយអំណាចមគ្គមានអង្គ ៨ ។ វារៈទី ២ ទ្រង់ត្រាស់ព្រះខីណាស្រពសុក្ខវិបស្សកៈ ដែលបំពេញវិបស្សនាសុទ្ធ មួយអន្លើដោយអរហត្តផលញ្ញាណ និងអរហត្តផលវិមុត្តិ ដោយអំណាចនៃមគ្គមានអង្គ ១០ ឬ ដោយអំណាចនៃមគ្គមានអង្គ ៨ ។ ក្នុងវារៈទី ៣ ត្រាស់ព្រះខីណាស្រព ដែលជាឧភតោភាគវិមុត្តិ ។ វារៈទី ៤ ត្រាស់ដល់ព្រះតថាគត និងព្រះខីណា ស្រពដូចគ្នា និងព្រះតថាគតយ៉ាងនេះ ។ ដូច្នោះ ព្រះសូត្រនេះ ត្រាស់ដោយអំណាចបុគ្គលដែលពោលក្នុងសូត្រដំបូង តែក្នុងព្រះសូត្រនេះ ផ្សេងគ្នា ត្រឹមតែទេសនាបុណ្ណោះ ។