ខន្ធសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេច ។ គឺសមណៈមិនរំភើប ១ សមណៈ ឈូកស ១ សមណៈឈូកក្រហម ១ សមណៈចម្រើនដោយសុខក្នុងពួកស មណៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈមិនរំភើប តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសេក្ខបុគ្គល ជាអ្នកមាន សេចក្តីប្រាថ្នាក្នុងចិត្ត មិនទាន់បានសម្រេច រមែងប្រាថ្នានូវធម៌ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ គឺព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ មិនរំភើប យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពិចារណា ឃើញនូវការកើតឡើង និងការវិនាសទៅវិញ ក្នុងឧបាទានក្ខន្ធ ៥ ថា រូប ដូច្នេះ ហេតុជាទីកើតនៃរូបដូច្នេះ ការវិនាសទៅនៃរូបដូច្នេះ វេទនាដូច្នេះ … សញ្ញាដូច្នេះ … សង្ខារដូច្នេះ … វិញ្ញាណដូច្នេះ ហេតុជាទីកើតនៃវិញ្ញាណដូច្នេះ ការវិនាសទៅនៃវិញ្ញាណដូច្នេះ តែមិនបានពាល់ត្រូវនូវវិមោក្ខ ៨ ដោយ នាមកាយទេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកក្រហម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពិចារណានូវការកើត និងការវិនាស ទៅក្នុងឧបាទានក្ខន្ធ ៥ ថា រូបដូច្នេះ ហេតុជាទីកើតនៃរូបដូច្នេះ ការ រលត់ទៅនៃរូបដូច្នេះ វេទនាដូច្នេះ … សញ្ញាដូច្នេះ … សង្ខារដូច្នេះ … វិញ្ញាណ ដូច្នេះ ហេតុជាទីកើតនៃវិញ្ញាណដូច្នេះ ការរលត់នៃវិញ្ញាណដូច្នេះ ទាំងបាន ពាល់ត្រូវនូវវិមោក្ខ ៨ ដោយនាមកាយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ជាសមណៈឈូកក្រហម យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំ