អដ្ឋកថាខន្ធសូត្រ
ក្បាលទី 28 · ទំព័រ 127
គប្បីជ្រាបវិនិច្ឆ័យក្នុងខន្ធសូត្រទី ១០ ដូចតទៅនេះ វារៈទី ១ ត្រាស់ព្រះសេក្ខបុគ្គល ដែលមិនទាន់ផ្តើមសេចក្តីព្យាយាម ដើម្បីអរហត្ត តាំងនៅដោយសេចក្តីប្រមាទ ។ វារៈទី ២ ត្រាស់ព្រះសេក្ខបុគ្គលដែល មិនទាន់បានឈាន តែផ្តើមវិបស្សនាដោយមិនប្រមាទ ។ វារៈទី ៣ ត្រាស់ ព្រះសេក្ខបុគ្គល ដែលផ្តើមវិបស្សនាដោយការមិនប្រមាទ បានវិមោក្ខ ៨ ។ វារៈទី ៤ ត្រាស់ព្រះខីណាស្រពដែលជាសុខុមាលដ៏ក្រៃលែង ។