អសុរសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺអសុរមានអសុរជាបរិវារ ១ អសុរមានទេវតាជាបរិវារ ១ ទេវតាមានអសុរជាបរិវារ ១ ទេវតាមានទេវតា ជាបរិវារ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអសុរមានអសុរជាបរិវារ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នក ទ្រុស្តសីល មានធម៌អាក្រក់ ទាំងបរិស័ទនៃបុគ្គលនោះ ក៏ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអសុរ មានអសុរជាបរិវា រ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអសុរ មានទេវតា ជាបរិវារ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ប៉ុន្តែឯបរិស័ទនៃបុគ្គលនោះ ជាអ្នកមាន សីល មានធម៌ល្អ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអសុរមានទេវតាជាបរិវា រ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាទេវតា មានអសុរ ជាបរិវារ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជា អ្នកមានសីល មានធម៌ល្អ ប៉ុន្តែបរិស័ទនៃបុគ្គលនោះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាទេវតាមានអសុរជាបរិវារ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាទេវតា មានទេវតាជាបរិវារ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកមាន សីល មានធម៌ល្អ ទាំងបរិស័ទនៃបុគ្គលនោះ ក៏ជាអ្នកមានសីលមានធម៌ល្អ ដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាទេវតា មានទេវតាជាបរិវារ យ៉ាង នេះឯង ។