អដ្ឋកថាអសុរសូត្រ

ក្បាលទី 28 · ទំព័រ 130

គប្បីជ្រាបវិនិច្ឆ័យក្នុងអសុរសូត្រទី ១ នៃអសុរវគ្គទី ៥ ដូចតទៅនេះ បទថា អសុរោ បានដល់ បុគ្គលគួរខ្ពើម ដូចគ្នានឹងអសុរ ។ បទថា ទេវោ បានដល់ បុគ្គលស្អាតដោយគុណដែលធ្វើឲ្យកើតសេចក្តីផូរផង់ ដូចគ្នានឹងទេវតា ។