អដ្ឋកថាបឋមសមាធិសូត្រ
ក្បាលទី 28 · ទំព័រ 131
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសមាធិសូត្រទី ២ ដូចតទៅនេះ បទថា អជ្ឈត្តំ ចេតោសមថស្ស បានដល់ អប្បនាចិត្តសមាធិខាងក្នុងរបស់ ខ្លួន ។ បទថា អធិប្បញ្ញាធម្មវិបស្សនាយ សេចក្តីថា វិបស្សនាញាណ ដែលកំណត់សង្ខារជាអារម្មណ៍ ។ ដែលពិត វិបស្សនាញណនោះ រាប់ថាជា អធិប្បញ្ញា និងជាវិបស្សនាក្នុងធម៌ទាំងឡាយ ពោល គឺបញ្ចក្ខន្ធ ព្រោះដូច្នោះ ទើបត្រាស់ថា អធិប្បញ្ញាធម្មវិបស្សនា ។