អដ្ឋកថាទុតិយសមាធិសូត្រ

ក្បាលទី 28 · ទំព័រ 134

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសមាធិសូត្រទី ៣ ដូចតទៅនេះ បទថា យោគោ ករណីយោ សេចក្តីថា គប្បីធ្វើការប្រកបនូវសេចក្តីខ្វល់ខ្វាយ ។ បទថា ឆន្ទោ គឺកត្តុកម្យតាឆន្ទៈ គឺការពេញចិត្តប្រាថ្នានឹងធ្វើ ។ បទថា វាយាមោ គឺសេចក្តីព្យាយាម ។ បទថា ឧស្សាហោ គឺសេចក្តី ព្យាយាមជាងព្យាយាមនោះ ។ បទថា ឧស្សោឡី សេចក្តីថា សេចក្តី ព្យាយាមច្រើន ដូចលើករទេះដែលជាប់ភក់ ។ បទថា អប្បដិវានី មិន ថយក្រោយ ។