តតិយសមាធិសូត្រ

ក្បាលទី 28 · ទំព័រ 135

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈខាងក្នុងសន្តាន តែមិនបាននូវ អធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈខាងក្នុងសន្តាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន ទាំងមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈខាងក្នុង សន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណាបាននូវចេតោសមថៈខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បី ចូលទៅរកបុគ្គលដែលបាននូវអធិប្បញ្ញាធម្មវិបស្សនា ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ សង្ខារទាំងឡាយ គេត្រូវឃើញដូចម្តេច សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងណា សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់ដោយហេតុ ដូចម្តេច ។ ភិក្ខុនោះក៏ដោះស្រាយតាមដែលខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ ដឹងមក ចំពោះភិក្ខុនោះថា ម្នាលអាវុសោ សង្ខារទាំងឡាយ គេត្រូវឃើញ យ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់យ៉ាងនេះ ឯភិក្ខុនោះ លុះសម័យខាងក្រោយមក រមែង បាននូវចេតោសមថៈខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណាបាននូវ អធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈខាងក្នុងសន្តាន