ឆវាលាតសូត្រ

ក្បាលទី 28 · ទំព័រ 139

ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលមិនប្រតិបត្តិដើម្បី ប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ១ បុគ្គល ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គល ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង ១ ។ ម្នាល ភិក្ខុទាំងឡាយ ប្រៀបដូចអង្កត់ឧសដុតខ្មោច ដែលភ្លើងឆេះរន្ទាលទាំងសងខាង មានលាមកប្រឡាក់ត្រង់កណ្តាល រមែងមិនសម្រេចជាឧសក្នុងស្រុក បាន ទាំងមិនសម្រេចជាឧសក្នុងព្រៃបាន មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលណាជាអ្នកមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តថាគតពោលថា បុគ្គលនេះមានឧបមេយ្យយ៉ាង នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា ប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន បណ្តា បុគ្គលទាំងពីរនេះ បុគ្គលនេះចាត់ថា ល្អជាង ប្រសើរជាង ។ ម្នាលភិក្ខុ ទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណាជាអ្នកប្រតិបត្តិដើម្បី ប្រយោជន៍ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ បណ្តាបុគ្គលទាំង បីនេះ បុគ្គលនេះចាត់ថាល្អជាង ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ បណ្តា