អដ្ឋកថា រាគសូត្រ

ក្បាលទី 28 · ទំព័រ 142

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលអ្នកប្រតិបត្តិដើម្បី ប្រយោជន៍ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ១ បុគ្គលមិន ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រតិបត្តិដើម្បីកម្ចាត់បង់រាគៈចំពោះខ្លួន តែមិនបបួល បុគ្គលដទៃ ( ឲ្យប្រតិបត្តិ ) ដើម្បីកម្ចាត់បង់រាគៈ ជាអ្នកប្រតិបត្តិដើម្បី កម្ចាត់បង់ទោសៈចំពោះខ្លួន តែមិនបបួលបុគ្គលដទៃ ( ឲ្យប្រតិបត្តិ ) ដើម្បី កម្ចាត់បង់ទោសៈ ជាអ្នកប្រតិបត្តិដើម្បីកម្ចាត់បង់មោហៈចំពោះខ្លួន មិនបបួល បុគ្គលដទៃ ( ឲ្យប្រតិបត្តិ ) ដើម្បីកម្ចាត់បង់មោហៈ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ អ្នកដទៃ តែមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនប្រតិបត្តិដើម្បីកម្ចាត់រាគៈចំពោះខ្លួន