និសន្តិសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិដើម្បី ប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ១ បុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នក ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង ១ ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិដើម្បី ប្រយោជន៍អ្នកដទៃ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង លោកនេះ អាចដឹងឆាប់ក្នុងកុសលធម៌ទាំងឡាយ ជាអ្នកចងចាំនូវធម៌ដែល ខ្លួនបានស្តាប់មកផង ជាអ្នកត្រិះរិះនូវសេចក្តីនៃធម៌ ដែលខ្លួនចងចាំមកផង ជាអ្នកដឹងនូវអដ្ឋកថា ដឹងនូវបាលី ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ផង តែជាអ្នកមានពាក្យមិនពីរោះ មិនបញ្ចេញនូវពាក្យដែលពីរោះ មិនប្រកបដោយ ពាក្យអ្នកក្រុង មិនពន្យល់ មិនបបួល មិនធ្វើឲ្យក្លាហាន មិនធ្វើឲ្យ រីករាយដល់សព្រហ្មចារីបុគ្គលទាំងឡាយ ដោយពាក្យដែលប្រាសចាកសេចក្តី រង្កៀស ជាពាក្យឥតទោស ជាពាក្យពន្យល់នូវសេចក្តី ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍ អ្នកដទៃ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិដើម្បី ប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនអាចដឹងឆាប់ ក្នុង កុសលធម៌ទាំងឡាយផង ជាអ្នកមិនចងចាំនូវធម៌