អដ្ឋកថា អត្តហិតសូត្រ
ក្បាលទី 28 · ទំព័រ 148
បទថា ន កល្យាណវាក្ករណោ សេចក្តីថា ជាអ្នកមានសំឡេងមិនពីរោះ ។ នោ អក្ខរៈ គួរប្រកបជាមួយ បទថា បេរិយា ជាដើម សេចក្តីថា មិនជាអ្នកប្រកបដោយវាចា ដែលអាច ចង្អុលបង្ញាញឲ្យបុគ្គលយល់អត្ថ ដោយបទ និងព្យញ្ជនៈ ដែលមិនបាននៅក្នុង -ក ពេញដោយគុណ មិនត្រដិត មិនមានទោស ។ បទទាំងពួង គប្បី ជ្រាបអត្ថដោយឧបាយនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលប្រតិបត្តិដើម្បីប្រយោជន៍ ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិដើម្បី