អដ្ឋកថា សិក្ខាសូត្រ

ក្បាលទី 28 · ទំព័រ 149

អត្តហិតសូត្រទី ៨ ត្រាស់ដោយអំណាចអធ្យាស្រ័យនៃ បុគ្គលខ្លះ ដោយការស្អាតនៃទេសនាញាណរបស់ព្រះទសពលខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៤ តើដូចម្តេចខ្លះ ។ គឺបុគ្គលអ្នកប្រតិបត្តិដើម្បីប្រយោជន៍ ខ្លួន តែមិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិដើម្បី ប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ១ បុគ្គលអ្នកមិន ប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត ជាអ្នកវៀរចាកអទិន្នាទានចំពោះខ្លួន តែមិនបបួល អ្នកដទៃឲ្យវៀរចាកអទិន្នាទាន ជាអ្នកវៀរចាកកាមេសុមិច្ឆាចារចំពោះខ្លួន តែ មិនបបួលអ្នកដទៃឲ្យវៀរចាកកាមេសុមិច្ឆាចារ ជាអ្នកវៀរចាកមុសាវាទចំពោះ ខ្លួន តែមិនបបួលអ្នកដទៃឲ្យវៀរចាកមុសាវាទ ជាអ្នកវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យចំពោះខ្លួន តែ មិនបបួលអ្នកដទៃឲ្យវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹក ស្រវឹង គឺសុរា និងមេរ័យ ។