បោតលិយសូត្រ
គ្រានោះឯង បោតលិយបរិព្វាជក បានចូលទៅគាល់ព្រះដ៏ មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏ មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយក៏ អង្គុយក្នុងទីសមគួរ ។ កាលបោតលិយបរិព្វាជក អង្គុយក្នុងទីសមគួរស៊ប់ ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលបោតលិយៈ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក ។ បុគ្គល ៤ ពួកនេះ តើដូចម្តេចខ្លះ ។ ម្នាលបោតលិយៈ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរតែ មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោក នេះ ជាអ្នកពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យ ពិត ពាក្យមែន ដោយកាលគួរ តែមិនពោលនូវពាក្យតិះដៀល ចំពោះ បុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ ម្នាល បោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុង លោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះ បុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១ ។ ម្នាលបោតលិយៈ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក ។ ម្នាល បោតលិយៈ បណ្តាបុគ្គលទាំង ៤ ពួកនេះ តើបុគ្គលដូចម្តេចដែលល្អជាង ផង ប្រសើរជាងផង រមែងគាប់ចិត្តដល់អ្នក ។