ទុតិយវលាហកសូត្រ និងអដ្ឋកថា
ក្បាលទី 28 · ទំព័រ 163
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមវលាហកសូត្រទី ១ នៃតតិយបណ្ណាសកដូចតទៅនេះ ក្នុងបទថា វលាហកា គឺមេឃ ។ បទថា ភាសិតា ហោតិ នោ កត្តា សេចក្តីថា បុគ្គលពួកខ្លះពោលតែម្យ៉ាងថា អាត្មាអញ ធ្វើវត្ថុនេះៗ តែមិនធ្វើ ។ បទថា កត្តា ហោតិ នោ ភាសិតា សេចក្តីថា បុគ្គលពួកខ្លះមិនពោល តែធ្វើ ដោយគិតថា អាត្មាអញគួរធ្វើវត្ថុនេះ ដូច្នេះ គប្បីជ្រាបអត្ថក្នុងបទទាំងពួងយ៉ាងនេះ ។