អដ្ឋកថា ទុតិយវលាហកសូត្រ

ក្បាលទី 28 · ទំព័រ 163

ម្នាលភិក្ខុទាំងឡាយ មេឃនេះមាន ៤ យ៉ាង ។ មេឃ ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺគ្រហឹមឥតបង្អុរភ្លៀង ១ បង្អុរភ្លៀងឥតគ្រហឹម ១ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១ ។ ម្នាលភិក្ខុទាំងឡាយ មេឃមាន ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ ឧបមាដោយមេឃរមែងមាននៅក្នុងលោកក៏ដូច្នោះដែរ ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលជាអ្នកគ្រហឹមឥតបង្អុរភ្លៀង ១ បង្អុរភ្លៀងឥតគ្រហឹម ១ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកគ្រហឹមឥតបង្អុរ ភ្លៀង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រ នូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះមិនដឹងច្បាស់តាមសេចក្តីពិតថា នេះ ជាទុក្ខដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិន ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ មិនដឹងច្បាស់តាមសេចក្តី ពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទាដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជា អ្នកគ្រហឹមឥតបង្អុរភ្លៀងយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ គ្រហឹមឥតបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុគ្គលនេះមានឧបមេយ្យដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះ បុគ្គលជាអ្នកបង្អុរភ្លៀងឥតគ្រហឹម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានរៀនសូត្រនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម្មៈ វេទល្លៈ បុគ្គល