កុម្ភសូត្រ
ម្នាលភិក្ខុទាំងឡាយ ក្អមនេះមាន ៤ យ៉ាង ។ ក្អម ៤ យ៉ាង ដូចម្តេចខ្លះ ។ គឺក្អមទទេគ្របមាត់ ១ ក្អមពេញ ( ដោយទឹក ) តែបើកចំហមាត់ ១ ក្អមទទេបើកចំហមាត់ ១ ក្អមពេញ ( ដោយទឹក ) គ្របមាត់ ១ ។ ម្នាលភិក្ខុទាំងឡាយ ក្អមមាន ៤ យ៉ាងនេះឯង ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយក្អម ៤ ពួកនេះ រមែងមាននៅក្នុង លោកដូច្នោះដែរ ។ បុគ្គល ៤ ពួក តើដូចម្តេច ។ គឺបុគ្គលទទេគ្របមាត់ ១ បុគ្គលពេញដោយទឹក តែបើកចំហមាត់ ១ បុគ្គលទទេបើកចំហមាត់ ១ បុគ្គលពេញដោយទឹក ទាំងគ្របមាត់ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ទទេគ្របមាត់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក នេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេក មើលចំហៀង បត់អវ័យវៈចូល លាតអវ័យវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរគួរជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជា ទុក្ខដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិន ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ មិនដឹងច្បាស់តាមសេចក្តី ពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទាដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ទទេគ្របមាត់ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះជាក្អមទទេគ្រប មាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គល នេះមានឧបមេយ្យដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលពេញដោយ ទឹកបើកចំហមាត់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង លោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវ័យវៈចូល លាតអវ័យវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរមិនជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹ