ឧទករហទសូត្រ

ក្បាលទី 28 · ទំព័រ 170

ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនេះមាន ៤ យ៉ាង ។ អន្លង់ ទឹក ៤ យ៉ាង តើដូចម្តេច ។ គឺអន្លង់ទឹករាក់មានឱភាស ( ឆ្លុះស្រមោល ទៅជ្រៅ ) ១ អន្លង់ទឹកជ្រៅមានឱភាសរាក់ ១ អន្លង់ទឹករាក់មានឱភាសរាក់ ១ អន្លង់ទឹកជ្រៅមានឱភាសជ្រៅ ១ ។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកមាន ៤ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយអន្លង់ទឹក ៤ ពួកន េះ រមែងមាននៅក្នុងលោកដូច្នោះដែរ ។ បុគ្គល ៤ ពួក តើដូចម្តេច ។ គឺ បុគ្គលរាក់មានឱភាសជ្រៅ ១ បុគ្គលជ្រៅមានឱភាសរាក់ ១ បុគ្គលរាក់មាន ឱភាសរាក់ ១ បុគ្គលជ្រៅមានឱភាសជ្រៅ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះ បុគ្គលរាក់មានឱភាសជ្រៅ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវ័យវៈចូល លាតអវ័យវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរគួរជាទីជ្រះថ្លា តែបុគ្គលនោះមិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ មិនដឹងច្បាស់តាមពិត ថា នេះជាទុក្ខនិរោធគាមិនីបដិបទាដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលរាក់ មានឱភាសជ្រៅ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនោះរាក់មាន ឱភាសជ្រៅ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះមានឧបមេយ្យដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជ្រៅ មានឱភាសរាក់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក នេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេក មើលចំហៀង បត់អវ័យវៈចូល លាតអវ័យវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរមិនជា