អដ្ឋកថាឧទករហទសូត្រ
ក្បាលទី 28 · ទំព័រ 173
គប្បីជ្រាបវិនិច្ឆ័យក្នុងឧទករហទសូត្រទី ៤ ដូចតទៅនេះ ក្នុងបទថា ឧត្តានោ គម្ភីរោភាសោ ជាដើម សេចក្តីថា អន្លង់ទឹកខ្មៅ មាន ពណ៌លាយដោយស្លឹកឈើចាស់ៗ ឈ្មោះថា មានស្រមោលជ្រៅ អន្លង់ទឹក មានពណ៌ថ្លាស្អាតដូចកែវមណី ឈ្មោះថា មានស្រមោលរាក់ ។