អមសូត្រ
ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនេះមាន ៤ យ៉ាង ។ ផ្លែ ស្វាយ ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺផ្លែស្វាយខ្ចីមានសម្បុរទុំ ១ ផ្លែស្វាយ ទុំមានសម្បុរខ្ចី ១ ផ្លែស្វាយខ្ចីមានសម្បុរខ្ចី ១ ផ្លែស្វាយទុំមានសម្បុរទុំ ១ ។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយមាន ៤ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មានឧបមាដោយផ្លែស្វាយ ៤ ពួកនេះ រមែងមាននៅក្នុង លោកដូច្នោះដែរ ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលខ្ចីមានសម្បុរ ទុំ ១ បុគ្គលទុំមានសម្បុរខ្ចី ១ បុគ្គលខ្ចីមានសម្បុរខ្ចី ១ បុគ្គលទុំមាន សម្បុរទុំ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ចីមានសម្បុរទុំ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរ ឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវ័យវៈចូល លាតអវ័យវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរគួរជាទីជ្រះថ្លា បុគ្គល នោះមិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិនដឹងច្បាស់តាម សេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទាដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ចីមានសម្បុរទុំយ៉ាងនេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះខ្ចីមានសម្បុរទុំ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះមានឧបមេយ្យ ដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទុំមានសម្បុរខ្ចី តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរ ឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវ័យវៈចូល លាតអវ័យវៈចេញ ទ្រទ្រង់សង្ឃាដិ