អដ្ឋកថាសូត្រទី ៦ ្ប បិដកមិនមានសូត្រនេះ ្ទ មូសិកាសូត្រ
បិដកខ្មែរមិនមាន ក្នុងបិដកប្រទេសដទៃៗ ក៏បាត់ទៅដូចគ្នា តែក្នុងអដ្ឋកថា ពន្យល់ទុកថា សូត្រទី ៦ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនេះមាន ៤ ពួក ។ កណ្តុរ ៤ ពួក តើដូចម្តេចខ្លះ ។ គឺកណ្តុរកកាយរន្ធតែមិននៅ ១ នៅតែមិនកកាយរន្ធ ១ ទាំងមិនកកាយរន្ធទាំងមិននៅ ១ កកាយរន្ធផងនៅផង ១ ។ ម្នាលភិក្ខុ ទាំងឡាយ កណ្តុរមាន ៤ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយ កណ្តុរ ៤ ពួកនេះ រមែងមាននៅក្នុងលោកក៏ដូច្នោះដែរ ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលកកាយរន្ធតែមិននៅ ១ នៅតែមិនកកាយរន្ធ ១ ទាំងមិនកកាយរន្ធទាំងមិននៅ ១ កកាយរន្ធផងនៅផង ១ ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបុគ្គលជាអ្នកកកាយរន្ធតែមិននៅ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម្មៈ វេទល្លៈ បុគ្គល នោះមិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិនដឹងច្បាស់តាម សេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទាដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកកកាយរន្ធតែមិននៅ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះកកាយរន្ធតែមិននៅ មាន ឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះមាន ឧបមេយ្យដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកនៅតែមិន កកាយរន្ធ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនរៀនសូត្រនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូត