ពលិពទ្ទសូត្រ

ក្បាលទី 28 · ទំព័រ 181

ម្នាលភិក្ខុទាំងឡាយ គោបម្រើនេះមាន ៤ ពួក ។ គោបម្រើ ៤ ពួក តើដូចម្តេចខ្លះ ។ គឺជាសត្វកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុង ហ្វូងគោដទៃ ១ ជាសត្វកាចក្នុងហ្វូងគោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ ជាសត្វកាចក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោរដទៃផង ១ ជាសត្វ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១ ។ ម្នាលភិក្ខុ ទាំងឡាយ គោបម្រើមាន ៤ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយគោបម្រើ ៤ ពួកនេះ រមែងមាននៅក្នុងលោកដូច្នោះដែរ ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន តែមិនកាចក្នុងហ្វូងគោដទៃ ១ កាចក្នុងហ្វូងគោដទៃ តែមិនកាចក្នុងហ្វូងគោ របស់ខ្លួន ១ កាចក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង ១ មិន កាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន តែមិនកាចក្នុងហ្វូងគោដទៃ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នក គំរាមបរិស័ទរបស់ខ្លួន តែមិនគំរាមបរិស័ទដទៃ ម្នាលភិក្ខុទាំងឡាយ បុគ្គល ដូចគោកាចក្នុងហ្វូងគោរបស់ខ្លួន តែមិនកាចក្នុងហ្វូងគោដទៃ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះជាសត្វកាចក្នុងហ្វូងគោរបស់ខ្លួន តែមិន កាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុគ្គលនេះមានឧបមេយ្យដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះ បុគ្គលដូចគោកាចក្នុងហ្វូងគោដទៃ តែមិនកាចក្នុងហ្វូងគោរបស់ខ្លួន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកគំរាម បរិស័ទរបស់អ្នកដទ