អដ្ឋកថាពលិពទ្ទសូត្រ
ក្បាលទី 28 · ទំព័រ 183
គប្បីជ្រាបវិនិច្ឆ័យក្នុងពលិពទ្ទសូត្រទី ៨ ដូចតទៅនេះថា គោបម្រើណា រមែងបៀតបៀនហ្វូងរបស់ខ្លួន មិនបៀតបៀនហ្វូងគោដទៃ គោនេះ ឈ្មោះថា កាចតែក្នុងហ្វូងរបស់ខ្លួន មិនកាចក្នុងហ្វូងដទៃ ។ បទ ទាំងពួង គប្បីជ្រាបយ៉ាងនេះ ។ បទថា ឧព្វេជេតា ហោតិ បានដល់ គំរាម គឺបុស ធ្វើឲ្យកើតនូវការភ័យខ្លាច ។